ប្រភេទចម្លាក់ខ្មែរ
គេសង្កេតឃើញថា
ចម្លាក់បូរាណខ្មែរមាន
៣ ប្រភេទគឺៈ ចម្លាក់លិបឬចម្លាក់រាក់ ចម្លាក់លៀនឬចម្លាក់ជ្រៅ
និងចម្លាក់លោតក្លាយទៅជារូបបដិមា
។
១. ចម្លាក់លិប
ឬចម្លាក់រាក់ (Bas-relief)
គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្មដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មទេ ។ គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ. ក្បាច់លិបជារឿងនៅតាមថែវជាន់ទី១នៃប្រាសាទអង្គរវត្ត ។
http://91khmer.blogspot.com
រូបដំណាង
២. ចម្លាក់លៀន (Haut-relief)
គឺជាចម្លាក់ដែលគេឆ្លាក់លៀនចេញពីផ្ទៃផ្ទាំងថ្ម ។
គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ លើសរសរពេជ្រ និងលើជញ្ជាំង ។
រូបដំណាង
៣. ចម្លាក់លោត (Ronde-bosse)
ម្ដងនេះគេឆ្លាក់រូបសត្វ
ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ
គឺដាច់ពីជញ្ជាំង
ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្ររ ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាករដោយពុំចាំចាប់មានទម្រទៀត ទេ ។
រូបដំណាង
Prepare By : On Ratanak


Leave a Comment