ចម្លាក់លោហៈ គ្រឿងលម្អបង្ហាញពីវប្បធម៌ជាតិ(ឃុំកំពង់ហ្លួង)

ដោយ៖​ អុន រតនៈ
លោហៈធាតុជារ៉ែធម្មជាតិក្រោមដីដ៏មានតម្លៃមួយប្រភេទ និងអាចយកទៅឆ្នៃ ជារបស់ ប្រើប្រាស់ និងវត្ថុលំអផ្សេងៗ ។របស់ធ្វើពីលោហៈធាតុដែលគេប្រទះ ឃើញញឹកញាប់ជាងគេ គឺចម្លាក់  ប្រាក់ ,ស្ពាន់   ,ទង់ដែង............ ដែលភាគច្រើនត្រូវបាន ប្រើប្រាស់ជា របស់លំអ ឬ ជាវត្ថុអនុស្សាវរីយ៍  ។   ក្រៅពីជារបស់លំអ ចម្លាក់លោហៈនេះក៏អាចបង្ហាញ ពីអត្តសញ្ញាណ នៃវប្បធម៌ជាតិផងដែរតាមរយៈក្បាច់ចម្លាក់​ខ្មែរដែលឆ្លាក់ដោយដៃផ្ទាល់របស់ជាងទង ។
រូបដំណាង

លោក ប៉ែន សឆ្លាក់លោហៈធាតុនៅរោងសិប្បៈកម្មរបស់លោកក្នុងស្រុកពញ្ញាព្ញ ខេត្តកណ្តាល
លោក ប៉ែន ស គឺ   ជាជាងទងចម្លាក់លោហៈធាតុម្នាក់ក្នុងខេត្តកណ្តាល ។ក្នុងនាមជាជាងទង
ម្នាក់លោកបានឱ្យដឹងថា លោកប្រកបមុខរបរនេះជិត២០ឆ្នាំមកហើយ ដោយសារចំណូលចិត្ត
និងជាជំនាញតត្រកូលពីដូនតា ។លើសពីនេះលោកថាចំណុចដែលសំខាន់គឺលោកចង់ឱ្យបរទេស
ស្គាល់វប្បធម៌របស់ខ្មែរតាមរយៈស្នាដៃរបស់លោក ។

  លោក ប៉ែន  ស បានឱ្យដឹងថា ចម្លាក់លោហៈធាតុជាប្រភេទកាងារមួយដែល ទាមទារការយក
ចិត្តទុកដាក់ និងដាក់អារម្មណ៍ច្រើន ។ លើសពីនេះ លោកថា ការងារចម្លាក់ប្រាក់នេះត្រូវការប្រើ
ពេលវេលាយូរ ទើបបានជាផលិតផលសម្រេចមួយដែលល្អ។
បើតាមសម្តីរបស់អ្នកភូមិដែលប្រកបរបរធ្វើគ្រឿងលម្អធ្វើពីអំពីលោហៈ នៅក្នុងភូមិ  បាន ឱ្យថា ជាងចម្លាក់លោហៈមានការថយចុះ ខណៈពេលដែលតម្រូវការភ្ញៀវនៅតែមាន។ ហើយបច្ចុប្បន្នលោប្រកបរបរនេះស្ថិតក្នុង ភូមិពោធិ៍តូច,ឃុំកំពង់ហ្លួង,ស្រុកពញ្ញាព្ញ,ខេត្តកណ្តា។ សូមពញ្ជាក់ផងដែរទីតាំងខាងលើគឺមានចម្ងាយ២៥km ពីរាធានីភ្នំពេញ ។
 រូប១ ៖ ធ្វើអំពីស្ពាន់




រូប២៖ធ្វើអំពីទង់ដែងhttp://91khmer.blogspot.com

 


 

No comments

Powered by Blogger.